
ក្រុមយក្សទាំង២ បញ្ចប់ការហ្វឹកហាត់រៀងៗខ្លួនដើម្បីត្រៀមប្រកួតពាន Supercopa De España
Barcelona និង Real Madrid បានបញ្ចប់ការចំហ្វឹកហាត់នៅមុនថ្ងៃ11 មករា ដើម្បីត្រៀមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup នៅទីក្រុង Riyadh ដែលជាទីក្រុងធំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ការរៀបចំការប្រកួតនៅក្រៅប្រទេសអ៉េស្ប៉ាញនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំដែលមានតម្លៃ 120 លានអឺរ៉ូ ដើម្បីសហការជាមួយអាជ្ញាធរកីឡាអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ 2019 ដើម្បីពង្រីក នឹងរៀបចំការប្រកួតនៅមជ្ឈិមបូព៌ា។
យ៉ាងណាមិញមុនការប្រកួតចូលមកដល់លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ Real Madrid បានសរសើរក្លឹប FC Barca ដែលកំពុងតែដឹកនាំដោយលោក Xavi ដែលមកកាន់តំណែងជំនួស Ronald Koeman ក្នុងខែវិច្ឆិកា ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Ancelotti មានការចាប់អារម្មណ៍ចំពោះអ្វីដែលលោកបានឃើញកន្លងមកពីគ្រូបង្វឹកថ្មីរបស់ Barca ក្នុងការខិតខំប្រឹងប្រែងជួយក្លឹបឲ្យប្រសើរឡើងវិញ បន្ទាប់ពីពួកគេកំពុងឈរចំណាត់ថ្នាក់លេខ៦នៅរដូវកាលនេះ ។
រីឯការប្រកួតមួយគូរទៀតគឺ Athletic Bilbao ជួប Atletico Madrid នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី 13 ខែមករា) ដើម្បីប្រជែងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃអាទិត្យ៕
– Monsoon-