គ្រូកម្រិតខ្ពស់ម្នាក់ចូលជួយបាត់ដំបងអេហ្វស៊ីដោយមិនគិតប្រាក់
លោក គង់ សាវង្ស ស្ថាបនិកក្លិបបាល់ទាត់បាត់ដំបងអេហ្វស៊ី ប្រាប់ MSR Sports ថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយលោក កែវ កុសល អតីតយុវជនជម្រើសជាតិកម្ពុជា មកធ្វើជាគ្រូបង្វឹក ដឹកនាំក្រុមក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនាពេលខាងមុខ។
លោក កែវ កុសល (អាវខៀវ)
ការមកចូលរួមជួយពីសំណាក់គ្រូបង្វឹកកាន់ A-License រូបនេះត្រូវបានលោក គង់ សាវង្ស បញ្ជាក់ថា ជាការស្ម័គ្រចិត្តសុទ្ធសាធ ព្រោះលោក កែវ កុសល ចង់ជួយបាត់ដំបងអេហ្វស៊ី។ លោកថា លោក កែវ កុសល បច្ចុប្បន្នកំពុងបំពេញការងារនៅរាជធានីភ្នំពេញ ដូច្នេះប្រសិនបើមានពេលសមរម្យ លោកនឹងចូលមកជួយក្រុមបាត់ដំបងដោយផ្ទាល់។
លោក គង់ សាវង្ស
មានបទពិសោធដឹកនាំក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង ជាគ្រូជំនួយនៅក្រុមដដែលនេះ ព្រមទាំងធ្លាប់ធ្វើជាបង្គោល ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៣ឆ្នាំទៀតផង។ ក្រោយមកលោកបានសម្រាកពីបាល់ទាត់ ដោយបំពេញការងារជាមន្ត្រីប្រចាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។
កាលឆ្នាំ២០១៨ លោក កែវ កុសល ក៏បានឆ្លៀតជួយបឹងកេតមួយរយៈខ្លីដែរក្នុងពានរង្វាន់ AFC Cup។
បន្ទាប់ពីព្យួរស្បែកជើងក្នុងនាមជាកីឡាករ គ្រូបង្វឹកកម្រិត A រូបនេះមានបទពិសោធដឹកនាំក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង ជាគ្រូជំនួយនៅក្រុមដដែលនេះ ព្រមទាំងធ្លាប់ធ្វើជាបង្គោល ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៣ឆ្នាំទៀតផង។ ក្រោយមកលោកបានសម្រាកពីបាល់ទាត់ ដោយបំពេញការងារជាមន្ត្រីនគរបាលជាតិ។
គួរដឹងដែរថា បាត់ដំបងអេហ្វស៊ី ស្ថិតក្នុងពូល គ ដែលមានឧត្តរមានជ័យ,ឫទ្ធីសែន និងសូហ្វីយ៉ាប៉ៃលិន៕