![](https://www.msrsport.com/wp-content/uploads/2024/02/hoilund.jpg)
Hoijlund បង្កើតកំណត់ត្រាពិសេសក្រោយរកបាន២គ្រាប់ឱ្យ Man UTDឈ្នះ Luton
Rasmus Hojlund ក្លាយជាកីឡាករក្មេងបំផុត(២១ឆ្នាំ និង១៤ថ្ងៃ) ដែលរកគ្រាប់បាល់នៅ Premier League ៦ប្រកួតជាប់គ្នា ក្រោយរកបាន២គ្រាប់ ជួយ Manchester United ឈ្នះ Luton Town ២-១ នៅថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក គិតមកទល់ពេលនេះរកបាន៧គ្រាប់ហើយសម្រាប់ក្រុមបិសាចក្រហម និង១៣គ្រាប់ពីគ្រប់កម្មវិធី។
Manchester United មាន៤៣ពិន្ទុពីការប្រកួត២៥លើកនៅ Premier League ក្រោយក្រុមកំពូលតារាង Liverpool ១៣ពិន្ទុ៕