PSG ទំនងជាអនុញ្ញាតឱ្យ Navas ចេញពីនៅរដូវក្តៅនេះ ក្រោយសម្រេចឱ្យ Gigi Donnarumma ជាដៃទី១
Paris Saint-Germain ត្រូវបានកាសែតកីឡា L’Equipe រាយការណ៍មកថា ទំនងជាអនុញ្ញាតឱ្យ Keylor Navas ចេញពីក្លឹបនៅរដូវក្តៅនេះ ក្រោយពេលគ្រូបង្វឹក Mauricio Pochettino សម្រេចឱ្យ Gigi Donnarumma ធ្វើជាដៃទី១វិញ។
យ៉ាងណាក្តីប្រភពដដែលខាងលើបានបន្ថែមដែរថាអ្នកចាំទីសញ្ជាតិកូស្តារីកានៅតែចង់ប្រជែងតំណែង១១នាក់ដំបូងរបស់ខ្លួនសិន មុននឹងសម្រេចអំពីអនាគតរបស់ខ្លួននៅទឹកដីបារាំង។
គួរឱ្យដឹងថា ក្រុមសេដ្ឋីអារ៉ាប់បានសម្រេចការចុះកុងត្រាជាមួយអ្នកចាំទី Gigi Donnarumma ពី AC Milan ដោយគ្មានតម្លៃខ្លួនកាលពីពេលថ្មីៗនេះ ដោយកីឡាករអ៉ីតាលីរូបនេះទទួលបានថ្លៃនឿយហត់១លាន២សែនអឺរ៉ូក្នុង១ខែ។