វិសាខាបញ្ចប់តំណែងគ្រូបង្គោល
គ្រូបង្គោល Simon McMenemy ត្រូវបានក្លិបបាល់ទាត់វិសាខាប្រកាសចែកផ្លូវនៅរសៀលថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ២ថ្ងៃក្រោយក្រុមនេះបានត្រឹមស្មើអាយអេសអាយដង្កោសែនជ័យ១ទល់នឹង១ ក្នុងការប្រកួត Cambodian Premier League នៅថ្ងៃអាទិត្យ ទី០៣ ខែធ្នូ។
បុរសជនជាតិស្កុតលែនខាងលើបានចូលកាន់តំណែងគ្រូបង្គោលវិសាខាដើមឆ្នាំ២០២៣នេះ និងបានដឹកនាំការប្រកួតក្នុងពានរង្វាន់ Cambodian League Cup តែមិនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រទេ។ ចំណែកការប្រកួតលីគកំពូលបច្ចុប្បន្ននេះ ក្រុមមានមូលដ្ឋាននៅ Grand Phnom Penh កំពុងឈរលេខ៣ពីការប្រកួត១២លើក មាន២៣ពិន្ទុ។
មុនមកដល់វិសាខា លោក Simon ដែលឈានដល់វ័យ៤៦ឆ្នាំនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់ធ្វើគ្រូបង្គោលក្រុមមួយចំនួននៅឥណ្ឌូនេស៊ី និងបានកាន់តំណែងគ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៩ បានប៉ុន្មានខែដែរ។