ក្លិបចំនួន២នៅលីគ២អង់គ្លេសបញ្ចប់តំណែងអ្នកចាត់ការ
លោក Tony Mowbray ត្រូវបាន Sunderland បញ្ចប់តំណែងជាអ្នកចាត់ការ ក្រោយកាន់ការងារបាន១៥ខែ។
ក្រុមរហស្សនាមឆ្មាខ្មៅឈ្នះតែ២លើកប៉ុណ្ណោះក្នុងចំណោម៩ប្រកួតក្នុងលីគ និងរអិលទៅលេខ៩ ខណៈរដូវកាលមុន ពួកគេបានឡើងដល់វគ្គ play-off។
លោក Mowabray វ័យ៦០ឆ្នាំបានចូលកាន់ការងារនៅ Sunderland ខែសីហា រដូវកាលមុន ជំនួសលោក Alex Neil ដែលទៅកាន់នៅ Stoke City។
ចំណែក Swansea City បានដកតំណែងអ្នកចាត់ការ Michael Duff ដែលកាន់ការងារបានត្រឹម៦ខែ។ លោកដឹកនាំឈ្នះតែ១ប្រកួតក្នុងចំណោម ៨ប្រកួត ស្របពេល Swansea ឈរលេខ១៨៕