Lingard គ្មានឈ្មោះលេងឱ្យ FC Seoul នៅសប្ដាហ៍ទី៤
Jesse Lindgard មិនមានឈ្មោះសម្រាប់ការប្រកួតរបស់ FC Seoul ទល់ FC Gangwon នៅរសៀលថ្ងៃទី ៣១ ខែមីនា ដែលក្រុមទាំង២ស្មើគ្នា។
គ្រូបង្គោលមានមូលដ្ឋាននៅរដ្ឋធានីសេអ៊ូល លោក Kim Ki-dong ពន្យល់ថា ការមិនប្រឹងប្រែងរបស់អតីតតារា Manchester United ក្នុងការហ្វឹកហាត់ និងការប្រកួតប្រជែងបានបង្ខំឱ្យលោកសម្រេចចិត្តដូចខាងលើ។
“ខ្ញុំបានគិតច្រើនអំពីការដក Jesse (Lingard)។ ខ្ញុំមិនគិតថាកីឡាករដែលមិនអាចរត់បានប៉ុន្មាននាទីជាកីឡាករបាល់ទាត់នោះទេ។”
លោក Kim បន្ត “៖បើគាត់មិនប្រកួតលើទីលាន មិនរត់លើសអ្នកផ្សេងក្នុងរយៈពេល៩០នាទី តើខ្ញុំគួរជ្រើសរើសគាត់ទេ? បើអ្នកចង់ប្រកួតពិតប្រាកដ តើអ្នកគួរជ្រើសរើសគាត់ទេ? តើគាត់ចូលនិវត្តន៍មែន?”
កាលពីមុនក្នុងជុំទី៣ គ្រូបង្គោល Seoul ក៏បានរិះគន់លើអាកប្បកិរិយាលេងរបស់ Lingard ដោយនិយាយថា គេមិនប្រឹងប្រែងទេ៕