អ្នកសារព័ត៌មានដែលរកវាយគ្រូអុីរ៉ាក់ជាប់បម្រាមមួយជីវិតពី AFC
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងអ៊ីរ៉ាក់ (IFA) បានដាក់ពិន័យចំពោះអ្នកសារព័ត៌មានដែលមានបំណងប្រើអំពើហិង្សាលើគ្រូបង្គោលជម្រើសជាតិអុីរ៉ាក់ លោក Jesus Casas នៅក្នុងបន្ទប់សន្និសីទសារព័ត៌មាន។
កាលពីថ្ងៃទី ៣០ ខែមករា AFC បានប្រកាសថាអ្នកសារព័ត៌មានអ៊ីរ៉ាក់ដែលបានរៀបរាប់ខាងលើនឹងត្រូវបានដកហូតកាតការងាររបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Asian Cup 2023 ហើយក៏បានហាមឃាត់ពួកគេមិនឱ្យចូលរួមក្នុងការរាយការណ៍នៅក្នុងការប្រកួតណាមួយដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីនាពេលអនាគតផងដែរ។
IFA បានប្រកាសថា សកម្មភាពរបស់អ្នកកាសែតគឺជា “ស្នាមប្រឡាក់លើប្រវត្តិសាស្ត្រប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់” ហើយបានបន្សល់ទុកនូវលទ្ធភាពនៃការប្តឹងអ្នកដែលមានបំណងវាយដំ Coach Casas ទៅកាន់តុលាការ។
ក្រុមអ្នកសារព័ត៌មានអុីរ៉ាក់បានបង្ហាញភាពមិនសប្បាយចិត្តចំពោះគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិខ្លួន គឺលោក Jesus Casas បន្ទាប់ពីធ្លាក់ពីការប្រកួត AFC Asian Cup ដោយចាញ់ក្រុមហ្សកដានី ដោយលទ្ធផល ២ទល់នឹង៣ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
ក្រុមអ្នកព័ត៌មានបានចោទគ្រូបង្វឹកជនជាតិអេស្ប៉ាញថា បានចំណាយពេលច្រើនពេកក្នុងកិច្ចសម្ភាស មិនបានផ្ដោតលើការប្រកួត៕