គូប្រកួតវគ្គ៨ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២៣/២០២៤ បានរកឃើញគូប្រកួតសម្រាប់វគ្គ៨ក្រុមចុងក្រោយរួចរាល់ហើយ។
ក្នុងការប្រកួតវគ្គ១៦ក្រុម ជើងទី២ បានបញ្ចប់៤គូទៀតនៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។ ក្នុងនោះ ព្រៃវែងអេហ្វស៊ីបានយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងដោយលទ្ធផល២ទល់នឹង០។ បឹងកេតឈ្នះសៀមរាបអេហ្វស៊ី ៤ទល់នឹង០។ ណាហ្គាវើលដ៍ឈ្នះអង្គរថាយហ្គឺរ ១ទល់នឹង០ និង គិរីវង់សុខសែនជ័យបានទាត់កាត់សេចក្ដី១១ម៉ែត្រឈ្នះកងយោធពលខេមរភូមិន្ទ។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកុម្ភៈ។ ក្នុងនោះ ព្រះខ័នរាជស្វាយរៀងត្រូវជួបណាហ្គាវើលដ៍, បឹងកេតប៉ះអាយអេសអាយដង្កោសែនជ័យ, ភ្នំពេញក្រោនប៉ះគិរីវង់សុខសែនជ័យ និងព្រៃវែងអេហ្វស៊ីជួបវិសាខា៕