Lingard ពិចារណាទៅលេងនៅលីគកំពូលកូរ៉េខាងត្បូង
អតីតខ្សែបម្រើ Manchester United និងអង់គ្លេស Jesse Lingard កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការផ្តល់ជូនពីក្លឹបកូរ៉េខាងត្បូង FC Seoul ។
កីឡាករវ័យ៣១ឆ្នាំរូបនេះកំពុងទំនេរចាប់តាំងពីចាកចេញពី Nottingham Forest នៅចុងរដូវកាលមុន។
ក្លឹប FC Seoul របស់ K-League បានផ្តល់ជូន Lingard នូវកិច្ចសន្យារយៈពេល ២ឆ្នាំ និងប្រាក់ខែយ៉ាងច្រើន។
កាលពីដើមរដូវកាលនេះ Lingard បានហ្វឹកហាត់ជាមួយក្រុម West Ham ហើយក៏បានចំណាយពេលហ្វឹកហាត់នៅក្លឹប Al-Ettifaq អារ៉ាប៊ីសាអូឌីតផងដែរ៕