គ្រូព្រះខ័នរាជស្វាយរៀងពេញចិត្តការលេង ទោះរកបានគ្រាប់បាល់តិច
ក្រោយឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទត្រឹម០ទល់នឹង១ កាលសប្ដាហ៍មុន លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ថ្លែងថា មិនមានបញ្ហាអ្វីឡើយចំពោះការរកបានគ្រាប់បាល់តិច ឬច្រើន។
គ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់ថ្លែងបែបនេះ “៖ ខ្ញុំយល់ពីសំណួរមួយនេះ ហើយខ្ញុំក៏បានឃើញការចោទសួរជាច្រើនផងដែរ ទាក់ទងទៅនឹងការរកគ្រាប់បាល់ តែអ្វីដែលសំខាន់គឺយើងទទួលបានពិន្ទុរច្រើន គ្រាប់បាល់សងច្រើន ខ្ញុំឃើញថាយើងធ្វើបានល្អ របៀបដែលរកគ្រាប់តិចពិតហើយ តើយើងរក្សាសំណាញ់ទីបាន?ពិតហើយ! គ្រាប់បាល់ធ្វើឲ្យយើងឈ្នះការប្រកួត ហើយរក្សាសំណាញ់ទីជួយឲ្យយើងឈ្នះពាន ខ្ញុំរីករាយចំពោះការឈ្នះ១ទល់នឹង០ ទោះវាមិនមែនជាទម្រង់លេងដ៏ល្អមួយ តែដូចខ្ញុំនិយាយអញ្ចឹងអ្នកដែលរិះគន់ចំពោះការរកគ្រាប់បាល់របស់យើង ហាក់ដូចចាយើងមានកីឡាករតែ៥ ៦នាក់អញ្ចឹង តែក្នុងនាមខ្ញុំជាគ្រូបង្វឹកគឺខ្ញុំរីករាយចំពោះកូនក្រុម ហើយខ្ញុំដឹងច្បាស់ពីភាពខ្លាំងរបស់គូរប្រកួតមានកម្រិតប៉ុណ្ណា មិនមានន័យថាយើងស៊ុតបញ្ចូលទីបានច្រើនប៉ុណ្ណានៅជើងទី១ វាគ្មានន័យអីចំពោះជើងទី២ទី៣ឡើយ ដូចខ្ញុំបានឃើញកាលដែល Man United ប៉ះជាមួយ Man Cityថ្ងៃមុនអញ្ចឹង មានអ្នកគាំទ្រ United ជាច្រើនភ្ញាក់ផ្អើលចំពោះការធ្លាយគ្រាប់បាល់ នៅក្នុងបាល់ទាត់គឺមិនប្រាកដនោះទេ មិនមែនមានន័យថា ថ្ងៃនេះអ្នកឈ្នះ៤ទល់នឹង០ ហើយប្រកួតក្រោយអ្នកនឹងឈ្នះគេ៤ទល់នឹង០ទៀតនោះឡើយ ចំពោះការដែលប៉ះទ័ពខ្ញុំពេញចិត្តមែនទែនដែលយករកបាន៧ពិន្ទុរពីពួកគេ បឹងកេតរកបាន៦ពិន្ទុរ វិសាខារកបានបីពិន្ទុរ ក្រោនរកបាន៤ពិន្ទុរ គ្មានក្រុមណានៅក្នុងកំពូលតារាងទាំង៤រកពិន្ទុរពីទ័ពច្រើនជាងយើងឡើយ តែថាពួកយើង អាចរកគ្រាប់បាល់ច្រើនទៀតទេពិតណាស់ ក៏ប៉ុន្តែនិយាយបែបនោះហាក់ដូចជាខ្វះការគោរពចំពោះក្រុមទាំងមូលដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំង។”
ព្រះខ័នរាជស្វាយរៀងនឹងទទួលភ្ញៀវណាហ្គាវើលដ៍ក្នុងការប្រកួត Cambodian Premier League សប្ដាហ៍ទី១៩ នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២នេះ វេលាម៉ោង៦និង៣០នាទីល្ងាច។
៥ប្រកួតចុងក្រោយក្នុងលីគ ព្រះខ័នរាជស្វាយរៀង ឈ្នះ០២ ស្មើ០១ និងចាញ់០២ ខណៈណាហ្គាវើលដ៍ ឈ្នះ០១ ស្មើ០២ និងចាញ់០២៕