Barcelona កំណត់ថ្លៃលក់ចេញជិត៥០០លានអឺរ៉ូសម្រាប់ Depay
Memphis Depay បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាសមាជិកថ្មីរបស់ FC Barcelona ក្រោយចូលរួមពី Lyon ដោយឥតតម្លៃខ្លួន។
គេបានបដិសេធបន្តកុងត្រាថ្មីនៅ Lyon ដើម្បីចូលរួមក្រុមលោក Ronald Koeman ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងក្រុមជម្រើសជាតិហូឡង់។
បើតាមសារព័ត៌មាន Mundo Deportivo អតីតកីឡាករ Manchester United បានចុះកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៣ និងមានតម្លៃលក់ចេញជិត៥០០លានអឺរ៉ូ។ ប៉ុន្តែប្រាក់ឈ្នួលរបស់គេមិនត្រូវបានបង្ហើបឡើយ។ ថ្លៃរបស់គេបច្ចុប្បន្នលើទីផ្សារ គឺ៤៥លានអឺរ៉ូ។
រដូវកាលមុន គេរកបាន២២គ្រាប់ពីការប្រកួត៤០លើកសម្រាប់ Lyon។ សរុប៥រដូវកាល គេលេងបាន១៧៨ប្រកួត និងរកបាន៧៨គ្រាប់៕