
ក្រោយប្រកាសចេញពីកម្ពុជា Khan ថា នឹងអាចវិលវិញនាពេលខាងមុខ
កីឡាករអាហ្វ្រិកខាងត្បូងទី១នៅលីគកំពូលកម្ពុជា Mohammed Faeez Khan នឹងចាកចេញពីវិសាខាក្រោយពេលកិច្ចសន្យារបស់គេអស់សុពលភាពនាពេលឆាប់ៗគ្នា។
ខ្សែការពាររូបនេះបានខកខានការប្រកួតនានាចាប់តាំងពីរងរបួសសរសៃពួរជង្គង់អំឡុងការប្រកួត AFC Cup 2022 កាលខែកក្កដា។ គេថា នឹងវិលត្រលប់មកកម្ពុជាវិញនៅពេលណាមួយនៅថ្ងៃអនាគត។
Khan បានមកប្រកបអាជីពនៅកម្ពុជាកាលជុំទី២ ឆ្នាំ២០១៩ និងចូលរួមជាមួយវិសាខា ក្នុងរដូវកាល២០២០។