អស្ចារ្យ! កម្ពុជាបំបែកឯតទគ្គកម្មឆ្លងផុតវគ្គជម្រុះក្នុងពូលស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
ក្រុមគោព្រៃកម្ពុជា បានបំបែកឯតទគ្គកម្មឆ្លងផុតវគ្គជម្រុះក្នុងពូលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅព្រឹត្តិការណ៍ Sea Games 2019 នៅប្រទេសហ្វីលីពីនក្រោយពីយកឈ្នះម៉ាឡេស៊ីដោយលទ្ធផល៣ទល់នឹង១។
៣គ្រាប់របស់កម្ពុជារកបាននៅវគ្គទី២ទាំងអស់ ដោយខ្សែបម្រើ អ៊ិន សុដាវិដ ខ្សែប្រយុទ្ធ សៀង ចន្ធា និង កែវ សុខផេង។
គួរបញ្ជាក់ថា នេះគឺជាការឆ្លងផុតវគ្គជម្រុះក្នុងពូលជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត របស់កម្ពុជា នៅព្រឹត្តិការណ៍ Sea Games ក្នុងការបង្ហាញខ្លួនចំនួន១៤លើកចាប់តាំងពីឆ្នាំ១៩៦១មកម្ល៉េះ។