
Mbappe និង Giroud បំបែកកំណត់ត្រារៀងៗខ្លួនក្នុងជ័យជម្នះលើប៉ូឡូញ
Kylian Mbappe បានវ៉ាដាច់ Legend Pele ដើម្បីក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ World Cup មុនពេលឈានចូលវ័យ២៤ ឆ្នាំ។
ក្នុងវ័យ២៣ ឆ្នាំ ១១ ខែ និង១៤ថ្ងៃ Mbappe ស៊ុតបាន ៩គ្រាប់ក្នុង១១ ប្រកួតក្នុងនោះមាន៤គ្រាប់ក្នុង World Cup 2018 និង៥ឆ្នាំ២០២២នេះ។ លោក Pele រកបាន៧គ្រាប់នៅ World Cup មុនពេលឈានដល់អាយុ២៤ឆ្នាំ។
ក្នុងការប្រកួតឈ្នះប៉ូឡូញវគ្គ៨ក្រុម Mbappe រកបាន២គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតធ្វើបានដោយ Olivier Giroud។
ទន្ទឹមនឹងនេះ Olivier Giroud ក្នុងវ័យ៣៦ឆ្នាំ បានបំបែកឯតទគ្គកម្មរបស់ Thierry Henry ក្លាយជាអ្នករកបានគ្រាប់បាល់ច្រេីនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមបាល់ទាត់ជម្រេីសជាតិបុរសបារាំង គឺ៥២គ្រាប់ពី១១៧ប្រកួត វ៉ាលេីស Henry ដែលរកបាន៥១គ្រាប់ពី១២៣ប្រកួត៕