Barca ចង់បាន Di Maria ដែលនឹងចេញពី PSG ដោយឥតថ្លៃខ្លួន
ក្នុងបរិបទនៃការលំបាកផ្នែកហិរញ្ញវត្ថុ Barcelona បានសម្លឹងឃើញ Angel Di Maria ជាជម្រើសដ៏សមប្រកប។
សារព័ត៌មាន Marca រាយការណ៍ថា ក្រុមអ្នកមានបុណ្យចង់បានកីឡាករជម្រើសជាតិអាហ្សង់ទីខាងលើដែលនឹងអស់កិច្ចសន្យានៅ Paris Saint Germain នាដំណាច់ខែនេះ។ ការចាកចេញរបស់គេនឹងគ្មានតម្លៃខ្លួនដែលស័ក្ដិសមនឹងស្ថានភាពរបស់ Barcelona។
Barca ក៏ចង់បាន Raphinha របស់ Leeds United ដែរ តែទារថ្លៃដល់ទៅ៦០លានអឺរ៉ូ ដូច្នេះមានតែបែររកជម្រើសផ្សេងទៀត។
យ៉ាងណា ការចង់បាន Di Maria ក៏ប្រឈមការប្រជែងពី Juventus ព្រោះទើបបែកផ្លូវពី Paulo Dybala៕