![](https://www.msrsport.com/wp-content/uploads/2019/09/111.jpg)
គុនខ្មែរ៥រូបត្រៀមចេញទៅប្រកួតនៅបារាំង
កីឡាករគុនខ្មែរចំនួន៥នាក់រួមជាមួយគ្រូបង្វឹកនិងថ្នាក់ដឹងនាំត្រៀមចេញទៅប្រទេសបារាំងក្នុងអំំឡូងខែ តុលា ឆ្នាំ២០១៩ ខាងមុខនេះ ។
កីឡាកររួមមាន ធន់ អៀនឡៃ មកពីក្លិបក្រសួងការពារជាតិចេញទៅប្រកួត លើកដំបូងក្នុងទម្ងន់ ៥៧ គីឡូក្រាម និងមិត្តរួមក្លិបរបស់គេម្នាក់ទៀតគឺ លន បញ្ញា ប្រកួតទម្ងន់ ៦៣.៥ គីឡូក្រាម ។ អ្នកលេងកែង ធឿន ធារ៉ា ក៏មានឈ្មោះចេញទៅប្រកួតនៅទឹកដីប្រទេសបារាំងផងដែរ ដោយប្រកួតទម្ងន់ ៧១ គីឡូក្រាម ។ ម្ចាស់ពាន ISI Palm ដែលទើបប្រលងបាក់ឌុបជាប់ ឈុត សេរីវាន់ថង ក៏ជាបេក្ខភាពទៅប្រកួតនៅបារាំងដែរលើប្រភេទទម្ងន់ ៦០ គីឡូក្រាម និងចុងក្រោយ ឡុង សំណាង ដែលជា សិស្សនៃសាលាគុនខ្មែរ សាលវ័ន្ត កីឡាប្រកួតទម្ងន់ ៦៣.៥ គីឡូក្រាម ។
កីឡាករទាំងអស់គ្រោងនឹងទៅដល់ទីក្រុងបារីសប្រទេសបារាំងនាថ្ងៃទី ១៥ ខែ តុលា ខណៈការប្រកួតធ្វើឡើង នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ ៕
![](https://www.msrsport.com/wp-content/uploads/2019/07/162.jpg)
ធឿន ធារ៉ា កំពុងហ្វឹកហាត់
![](https://www.msrsport.com/wp-content/uploads/2019/08/១៧៧.jpg)
លន បញ្ញា
![](https://www.msrsport.com/wp-content/uploads/2019/03/111-2.jpg)
ឡុង សំណាង
![](https://www.msrsport.com/wp-content/uploads/2019/04/145.jpg)
ឈុត សេរីវ៉ាន់ថង
![](https://www.msrsport.com/wp-content/uploads/2019/01/Untitled-1-copy-1.jpg)
ធន់ អៀនឡៃ