
ឈុត សេរីវ៉ាន់ថង និង អេលីត សាន់ ជាបេក្ខភាពដណ្តើមពានរង្វាន់ម៉ាសេរីលើកទី៣

ឈុត សេរីវ៉ាន់ថង និង អេលីត សាន់
ពាក្យមួយឃ្លា «ទូកទៅ កំពង់នៅ» នេះគឺជាពាក្យដែលដូនតាខ្មែរចង់ឲ្យកូនខ្មែរ ចេះកសាងជីវិត កសាងកេរ្តិ៍ឈ្មោះ កសាងកិត្តិយស កសាងតម្លៃខ្លួនឯងក្នុងនាមជាបុគ្គលត្រឹមត្រូវមួយរូប ក្លាយជាជនគំរូ ដែលរស់នៅកន្លែងណាមួយ ឬក្នុងនាមជាផ្នែកមួយនៃសង្គមជាតិ។ ដោយឡែក ថ្វីត្បិតតែលោក ម៉ា សេរី ដែលជាស្ថាបនិកគុនខ្មែរមួយរូបបានលាចាកលោកទៅជាច្រើនឆ្នាំ ប៉ុន្តែកូនប្រុសរបស់លោក ក៏ដូចជាកូនចៅ កូនសិស្ស នៅតែចង់ចាំមិនភ្លេចរាល់ទង្វើជាច្រើនក្នុងវិស័យដឹកនាំកីឡានៅ CBS ពិសេសគឺពាក្យថា គុនខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមការបង្ហោះតាម Page Facebook ផ្លូវការរបស់លោក ស៊ីថូ ណាថាន់ ដែលជាកូនប្រុសរបស់លោក ម៉ា សេរី បានសរសេរថា នៅចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះក្នុងកម្មវិធីគោជល់ ស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី នឹងរៀបចំឲ្យមានការប្រកួតដណ្តើមពានរង្វាន់ម៉ាសេរី ជាលើកទី៣ រវាងកីឡាករ ឈុត សេរីវ៉ាន់ និង អេលីត សាន់។ គួររំលឹកថា ការប្រកួតដណ្តើមពានរង្វាន់ម៉ាសេរី២លើកកន្លងទៅគឺបានទៅលើគុនខ្មែរមួយរូបនិងគុនថៃមួយរូប ដោយលើកទី១បានទៅលើ នឹង ត្រាក់កាន និងលើកទី២បានទៅលើ រឿង សោភ័ណ្ឌ ។ ចំពោះកីឡាករវ័យក្មេង ឈុត សេរីវ៉ាន់ថង ដែលត្រូវត្រៀមខ្លួនប្រកួតដណ្តើមពានរង្វាន់ម៉ាសេរី ជាមួយ អេលីត សាន់ ក្រោយពីបញ្ចប់ការប្រកួតនេះ វ៉ាន់ថង នឹងត្រូវបំពេញបេសសកម្មទៅប្រកួតមិត្តភាពអន្តរជាតិនៅឯប្រទេសបារាំង រួមជាមួយគុនខ្មែរ៤រូបផ្សេងទៀត៕

កីឡាករថៃ នឹង ត្រាក់កាន ឈ្នះពានរង្វាន់ ម៉ាសេរី លើកទី១ ក្រោយឈ្នះ អ៊ុំ ចំរើន

រឿង សោភ័ណ្ឌ ឈ្នះពានរង្វាន់ ម៉ា សេរី លើកទី២ ដោយឈ្នះកីឡាកថៃ ស៊ុបពើឆៃ