
ប៊ុន សុធា បញ្ជាក់ពីការចេញទៅប្រកួតនៅ ភូមា
អ្នកប្រដាល់គុនខ្មែរវ័យក្មេង ប៊ុន សុធា បានបញ្ជាក់ថាមិនទាន់ច្បាស់១០០ភាគរយនោះទេសម្រាប់ដំណឹងចេញទៅប្រកួតនៅប្រទេសភូមា ជាលើកដំបូង ប៉ុន្តែពិតជាមានការទាក់ទងទៅប្រកួតប្រាកដមែន ។
កីឡាករចិត្តក្លាហាន បានអោយ MSR SPORT ដឹងថា : ពិតជាត្រៀមចេញប្រកួតនៅភូមា មែន ប៉ុន្តែមិនទាន់ផ្លូវការ១០០ភាគរយនោះ ដោយលោកគ្រូ ជា រិទ្ធិ ដែលជាប្រធានដឹកនាំកីឡាករប្រកួតក្រៅប្រទេសកំពុងរៀបចំ ។
សូមបញ្ជាក់ថា ប៊ុន សុធា ជាម្ចាស់ខ្សែក្រវាត់៣គ្រឿង និងកំពុងហាត់នៅថ្នាលជម្រើសគុនខ្មែរ ហើយរូបគេកំពុងដាក់ចិត្តចង់ចេញប្រកួតក្រៅប្រទេសលើកដំបូងផងដែរ ៕