មកដឹងមូលហេតុដែលអ្នកប្រដាល់ថៃជាច្រើននាក់ បានបង្ហោះរូបសំណាក់វីរៈបុរសរបស់គេ និងអរគុណពាក្យមួយថៃ
នៅថ្ងៃនេះលើទំព័រហ្វេកប៊ុកអ្នកប្រដាល់ថៃជាច្រើនបាននាំគ្នាបង្ហោះនៃការអរគុណប្រដាល់មួយថៃ ដែលបានជួយអោយជីវភាពរបស់ពួកគេបានធូរធារ និងមានឈ្មោះល្បីតាមរយៈក្បាច់គុនមួយនេះ។ ជាមួយគ្នានេះ បើយោងតាមលោក ហេង សារ៉េត ដែលជាពិធីករកីឡានៅ CBS បានអោយដឹងថា៖ តាមដែលចាំបានគឺនៅថ្ងៃទី 06 ខែកុម្ភះ គឺជាថ្ងៃប្រទេសថៃគឺប្រារព្ធពិធីរំលឹកដល់វិរៈភាពអ្នកប្រដាល់ថៃដំបូងគេគឺឈ្មោះ នាយ ខានុំតុំ (นายขนมต้อม) ដែលបានផ្តួលដៃគូជាងដប់នាក់(ភូមា)ប្រដាល់ថៃរឺមួយថៃក៏ចាប់ល្បីល្បាញតាំងពីពេលនោះមក។
ដោយឡែកបើយោងតាមការស្រាវជ្រាវរបស់ MSR តាមរយៈឯកសារយោងបានអោយដឹងថា សភាថៃបានអនុម័តយកថ្ងៃទី៦កុម្ភៈរៀងរាល់ឆ្នាំជាទិវារបុណ្យជាតិរំលឹកដល់ក្បាច់គុន មួយថៃ របស់គេដោយផ្អែកទៅលើការខិតខំរបស់ សម្តេចព្រះ សាន់ភេចទី៨ ដែលបានចំណាយកម្លាំងពេលវេលារបស់ព្រះអង្គក្នុងការអភិរក្សក្បាច់គុនដែលថៃចាត់ទុកជារបស់ខ្លួនមួយនេះ។ រៀងរាល់ឆ្នាំក្នុងថ្ងៃនេះនៅប្រទេសថៃមានការរៀបចំកម្មវិធីប្រដាល់រំលឹកវិរៈភាព នេះឡើងស្ទើរតែគ្រប់ខេត្តក្រុង ពិសេសខេត្តដែលសម្បូរកីឡារ រឺតាមតំបន់ទេសចរណ៍នានា ។ល។ ក្នុងនោះសូម្បីតែ ទួនប៉េ ដែលជាខ្លាចាស់មួយរូបនៅខេត្តបុរីរាំ ក៏បានងបង្ហោះពាក្យមោទនភាពអបដោយរូបភាពជើងឯង ISI Palm រួមជាមួយអត្ថន័យអរគុណដល់ក្បាច់គុនរបស់គេ ដែលបានជួយអោយជីវភាពរបស់គេបានធូរធារមកទល់សព្វថ្ងៃ។
ងាកមកកាន់គុនខ្មែរយើងវិញ ដែលតែងតែអ៊ួតអាងខ្លួនឯងជាម្ចាស់ក្បាច់គុន ផ្ទុយមកវិញគ្មានអ្វីទាំងអស់ បើប្រៀបធៀបពីការអភិរក្សក្បាច់គុនខ្មែរវិញគឺយើងនៅចាញ់ប្រទេសជិតខាងឆ្ងាយណាស់ បើនិយាយពីគុនខ្មែរវិញ ទាំងកីឡាករ ទាំងក្លឹប គឺសុទ្ធតែនៅមានកម្រិត ក្នុងនោះសូម្បីតែឧបករណ៍ហ្វឹកហាត់មួយចំនួនធំក៏នាំយកពីប្រទេសថៃមកដែរ តើអោយរំពឹងអ្វី?។ ជាចុងក្រោយ សង្ឃឹមថា រាល់កីឡាករថ្នាលគុនខ្មែរជំនាន់ក្រោយ ពួកគេនឹងព្យាយាមហ្វឹកហាត់ គ្មានជំងឺតួឯក គឺប្រឹងប្រែងដើម្បីគុនខ្មែរ ហើយព្យាយាមសាងកេរ្តិ៍ឈ្មោះ និងកិត្តិយស អោយខ្លាំងជាងអ្នកជំនាន់មុន និង បច្ចុប្បន្ននេះ៕