រឿង សោភ័ណ្ឌ ប្រកាសលក់ដី ដើម្បីបានឡើងប្រកួតលើសង្វៀនវិញ
បន្ទាប់ពីផ្អាកឡើងសង្វៀនអស់រយៈច្រើនខែ ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ នៅតែមិនដាច់ចិត្តក្នុងការចាកចេញពីសង្វៀនដោយសម្រេចចិត្តប្រកាសលក់ដីដើម្បីយកលុយព្យាបាលរបួសអោយជាដាច់ ងាយស្រួលហ្វឹកហាត់ហើយអាចប្រកួតបាន១០០ភាគរយវិញ ។
រឿង សោភ័ណ្ឌ បានបង្ហើបថា បញ្ហាច្រមុះនៅតែរំខានដល់ការហ្វឹកហាត់និងប្រកួតនាពេលកន្លងមក ហើយទោះបីជាផ្អាកច្រើនខែក៏នៅតែមិនអាចជាបានដែរ ពីព្រោះការព្យាបាលដោយមិនវះកាត់គឺមិនអាចជា បានឡើយ ទើបសម្រេចចិត្តលក់ដី បើលក់ដាច់នឹងយកលុយទៅព្យាបាលដោយវះកាត់អោយជាស្រួលហាត់និងប្រកួតវិញបានដោយមិនមានការរំខាន ។
រឿង សោភ័ណ្ឌ បានខកខានឡើងសង្វៀនជាងមួយឆ្នាំហើយ ចាប់តាំងពីប្រកួតជាមួយ វង្ស វិឆ័យ កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០២០ មក ។
បងប្អូនដែលមានបំណងចង់ទិញដីរបស់ម្ចាស់ខ្សែក្រវាត់ជិត១០គ្រឿងនេះអាចទាក់ទងទៅគាត់បានដោយដីមានទំហំ ៤ * ២៤ ផ្លូវជាតិលេខ៣ តម្លៃលក់ ៧០០០ ដុល្លារ ៕