ក្រោយឈ្នះ ឡុង សុភី អ្នកប្រដាល់ក្រុងបាងកក ឃុនដេត ត្រូវប៉ះ ឯម ឡេងលី
អ្នកប្រដាល់នៃទីក្រុងបាងកក ឃុនដេត កៀតព្រីដា ដែលបានយកឈ្នះពិន្ទុលើកអ្នកលេងជង្គង់គុនខ្មែរ ឡុង សុភី កាលពីចុងសប្តាហ៍កន្លងទៅនឹងត្រូវជួបអ្នកប្រដាល់កំពុងមានសមត្ថភាពល្អ ឯម ឡេងលី នាដើម ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឃុនដេត ដែលធ្លាប់ឈ្នះ អ៊ុំ ចំរើន និងថ្មីៗនេះគេបានយកឈ្នះពិន្ទុលើជើងខ្លាំងគុនខ្មែរ ឡុង សុភី នាសង្វៀន ស៊ី អ៊ីន ស៊ី កាលពីថ្ងៃអាទិត្យ នឹងត្រូវជួបប្រកួតជាមួយ ឯម ឡេងលី អ្នកប្រដាល់នៃក្លិបថ្មគោលដែលកំពុង មានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្រោយរូបគេបានបំបាក់ជើងខ្លាំងថៃជាច្រើនរូបដូចជា ឃុនផែន (ណាត់ថៈកៀត) , ស៊ុបភើឆ័យ , អារុណដេត , រា៉រឿង (បូខាវ) និង ចៃស៊ូ ជាដើម ។
ជំនួបរវាងអ្នកប្រដាល់គុនខ្មែរ ឯម ឡេងលី និង ឃុនដេត កៀតព្រីដា នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០២ ខែ កុម្ភ ឆ្នាំ ២០១៩ ក្នុងកម្មវិធី គុនខ្មែរឯកភ្នំ នាខេត្តបាត់ដំបង ចាប់ពីម៉ោង ៦ ល្ងាចតទៅ ក្នុងនោះក៏មាន ឈុត សេរីវាន់ថង , ណាម ម៉ូរាក់ និង សេន កុសល ក៏ប្រកួតជាមួយថៃ ផងដែរ ៕