កីឡាករមួយរូបចង់ទៅលេងអោយ Arsenal តែត្រូវប្រពន្ធបដិសេធនិងអោយចូលរួមជាមួយ Liverpool
យោលទៅលើសារព័ត៌មាន L’Equipe នៅស្រុកបារាំងបានចេញផ្សាយកាលពីល្ងាចម៉ិញថាកីឡាកររបស់បែលហ្ស៊ិក Björn Engels ដែលជាខ្សែការពារកណ្តាលរបស់ក្រុមនៅបារាំង Reims ទើបតែខ្ចីពីក្រុម Olympiakos នៅប្រទេសក្រិចបានបង្ហើបថាខ្លួនពិតជាចង់ប្រកបអាជីពជាមួយក្រុមនៅក្នុងក្របខណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសខ្លាំងណាស់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ24ឆ្នាំម្នាក់នេះបានធ្វើការបញ្ជាក់ថា Everton ធ្លាប់បានតាមអន្ទងយករូបគេទៅកាន់ការប្រកួត Premier League តែរូបគេមិនទាន់អើពើរតាមការចែរចូវនេះទេ ព្រោះក្រុមដែលគេធ្លាប់បានស្រមៃថាទៅរួមរស់ជាមួយមិនមែនជាក្រុមឋិតនៅ Merseyside ឡើយក៏ប៉ុន្តែជាក្រុមឋិតនៅរាជធានី London គឹកាំភ្លើងធំ Arsenal ទៅវិញទេ។
Engels បាននិយាយទៀតថាការប្រកួតប្រជែងនៅ Premier League គឹជារឿងដ៏ស្វិស្វាញមួយដែលរូបគេមានការពេញចិត្ត ជាពិសេសគឺគេនិងបានបញ្ចេញអោយអស់ពីសមត្ថភាព ក៏ប៉ុន្តែការចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងនាទឹកដី Emirate Stadium មិនអាចសម្រេចបាននៅរដូវកាលនេះទេ វាទាល់តែកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបញ្ចេញថ្វីជើងអោយបានល្អជាមួយនិងក្រុម Reims ឯនេះសិន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការសន្ទនារវាង Björn Engels ជាមួយអ្នកសារព័ត៌មានខាងលើក៏បានបែកធ្លាយនូវរឿងមួយទៀតដែលស្មានមិនដល់ផងដែរនោះគឺថាកីឡាកររូបនេះនិងត្រូវជួបរឿងពិបាកសម្រេចចិត្តមួយទៀតថាទៅចូលរួមជាមួយក្រុមកាំភ្លើងធំដែរឬអត់ប្រសិនបើ Arsenal យល់ព្រមព្រោះនៅពេលកន្លងមកប្រពន្ធរបស់គេធ្លាប់បានបដិសេធនិងគំនិតរបស់គេ និងចង់អោយគេទៅចូលរួមជាមួយ Liverpool វិញព្រោះនាងជានិងក្រុមកគ្រួសារនាងទាំងអស់សុទ្ធតែជាអ្នកគាំទ្ររបស់ហង្សក្រហមស្រាប់។ ប្រពន្ធរបស់គេថែមទាំងបាននិយាយទៀតថា ហាមផ្តាច់រឿងទៅចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ថែមទៀតផង។