លោក ធន់ សុភាថ្លែងបែបនេះក្រោយកូនសិស្សខ្លួន២រូបចាញ់នៅថៃហ្វៃត៍
លោក ធន់ សុភា គ្រូបង្គោលសមាគមកីឡាប្រដាល់នៃកងយោធពលខេមរភូមិន្ទបានសរសេរលើ Facebook ផ្ទាល់ខ្លួនថា “៖ដរាបណាខ្ញុំនៅឈរជើងបានខ្ញុំនឹងយកឈ្នះសង្វៀនថៃហ្វាយឱ្យបាន។”
គ្រូបង្វឹកជាអតីតកីឡាករល្បីខាងលើថ្លែងបែបនេះ ក្រោយកូនសិស្សខ្លួន២រូប គឺ ធន់ ចាន់តាក់ និងធន់ រិទ្ធី ទទួលបរាជ័យលើសង្វៀនរបស់ថៃកាលថ្ងៃអាទិត្យ ទី១៦ ខែតុលា កន្លងទៅ។
ចាន់តាក់ បានចាញ់កីឡាករថៃ ប៉.ត.ថ ក្នុងទឹកទី១ និងធន់ រិទ្ធី បានចាញ់កីឡាករជើងចាស់ សៃយុគ ក្នុងទឹកទី២។ នេះជាលើក១ហើយដែលអ្នកទាំង២បានឡើងសង្វៀនថៃហ្វៃត៍។
កន្លងមកក៏មានកីឡាករពីសមាគមកីឡាប្រដាល់នៃកងយោធពលខេមរភូមិន្ទ ដូចជា ពេជ្រ សីហា និង ម៉ឺន សុភា ជាដើមធ្លាប់ទៅចូលរួមប្រកួតដែរ តែមិនទាន់មានអ្នកឈ្នះនៅឡើយទេ៕