ដោយសារតែហេតុផលមួយទើប រឿង សោភ័ណ្ឌ មិនបានជួប សែនឆៃ នៅកម្មវិធី Thai Fight
ប្រហែលជាប៉ុន្មានសប្តាហ៍មុនអ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើង ជើងរន្ទៈ រឿង សោភ័ណ្ឌ ត្រូវបានអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅស្រុកខ្មែរអញ្ជើញឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Thai Fight ដោយតម្រូវឲ្យត្រូវជួបខ្លាចាស់ប្រចាំកម្មវិធី Thai Fight សែនឆៃ ដែលការប្រកួតនឹងធ្វើនៅថ្ងៃទី២៥ ខែសីហានេះ នៅខេត្តរ៉ាកយ៉ង ប្រទេសថៃ ។
ក្រោយមកដំណឹងនេះក៏បានស្ងាត់ទៅវិញ តែបើយោងតាមការសាកសួររបស់ MSR SPORTS ជាមួយអ្នកដឹកនាំកីឡាករថៃ គឺលោក ថាវិន ស.ដានឆ័យ គាត់បានប្រាប់មកវិញថា ខាងភាគីថៃគេឲ្យតម្លៃខ្លួនដូចនឹងអ្វីដែលអ្នកប្រដាល់កម្ពុជាចង់បាន ពោលគឺត្រឹមតែ១ពាន់ដុល្លារ ដូចនេះហើយទើបធ្វើឲ្យអ្នកប្រដាល់គុនខ្មែរត្រូវខកខានមិនបានទៅប្រកួតវិញ។ សូមរំលឹកផងដែរថា រឿង សោភ័ណ្ឌ ធ្លាប់បាននិយាយថា រូបខ្លួននឹងទៅប្រកួតក្នុងកម្មវិធី Thai Fight ប្រសិនបើអោយតម្លៃខ្លួនចាប់ពី២ពាន់ដុល្លារឡើងទៅ ។
ថ្មីៗនេះផងដែរប្រយោងទៅតាមពាក្យចចាមអារាមនានា បាននិយាយតគ្នាថា អ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ អាចនឹងត្រូវទៅប្រកួតក្នុងកម្មវិធី One Championship វិញ ក្រោយខកខានមិនបានទៅប្រកួតនៅស្រុកថៃ ស្របពេលដែលប្រធានក្លឹប Top Team លោក ចាន់រាជ បានបង្ហោះរូបជាមួយ រឿង សោភ័ណ្ឌ ដោយអាថ៍កំបាំងមួយសន្លឹកផងដែរ៕