![](https://www.msrsport.com/wp-content/uploads/2018/12/48939685_1972990956121589_3214959230679252992_n.jpg)
នូវ ស្រីពៅ ជាកីឡាការិនីគុនខ្មែរទីមួយដែលមានកំណត់ត្រាពីរ
កីឡាការិនី នូវ ស្រីពៅ ជានារីដំបូងគេរបស់ប្រទេសកម្ពុជាដែលមានកំណង់ត្រាពីរម្នាក់ឯង ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរដែលហ្វឹកហាត់នៅក្លិប តាឡីដំរីមានរិទ្ធ និងក្លិប Cambodian Top Team នាពេលបច្ចុប្បន្ននេះ ។
កំណត់ត្រាដែលម្ចាស់មេដាយមាសប្រដាល់ថ្នាក់ជាតិឆ្នាំ២០១៨នេះធ្វើបានទីមួយគឺ នូវ ស្រីពៅ ជាកីឡាការិនីដំបូងគេបង្អស់ដែលប្រកួតក្នុងកម្មវិធី wlc – world lethwei championship របស់ប្រទេស មីយ៉ាន់ម៉ា ចំនួនពីរប្រកួតឈ្នះម្ចាស់ផ្ទះទាំងពីរប្រកួតហើយមកដល់ បច្ចុប្បន្ននេះមិនទាន់មានកីឡាការិនីរូបណាធ្វើបានដូចរូបនាងនៅឡើយទេ ។
![](https://www.msrsport.com/wp-content/uploads/2018/12/34215722_163212767866965_8934353439714967552_n.jpg)
នូវ ស្រីពៅ និង កីឡាការិនី ភូមា
ចំណែកកំណត់ត្រាទីពីរគឺ នូវ ស្រីពៅ ជាកីឡាការិនីដំបូងគេដែលឈ្នះខ្សែក្រវាត់របស់ សហព័ន្ធ ប្រដាល់គុនខ្មែរអន្តរជាតិ ដែលរូបនាងទើបទទួលបានកាលពេលថ្មីៗនេះក្នុង ការប្រកួត World Kun Khmer ក្នុងពិធីសម្ពោធវិមានឈ្នះៗៗកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៨ ។ ក្នុងការប្រកូតនោះកូន សិស្សរបស់លោក ញ៉ូវ ម៉ាក់ បានឈ្នះពិន្ទុកីឡាការិនី Ranini ជនជាតិ Mauritius ។
![](https://www.msrsport.com/wp-content/uploads/2018/12/49136532_1972990896121595_2672538808615960576_n.jpg)
នូវ ស្រីពៅ និង កីឡាការិនី Ranini
នូវ ស្រីពៅ ក៏ជាកីឡាការិនីជម្រើសជាតិប្រដាល់សកលរបស់កម្ពុជាផងដែរ ដោយកំពុង ហ្វឹកហាត់ជាប្រចាំនៅពហុកីឡដ្ខានជាតិអូឡាំពិក ៕