
ក្រោយពីឈ្នះការប្រកួតលើ Leicester កាលពីយប់ម៉ិញលោក Solskjaer នៅតែព្រមានលើកីឡាករមួយចំនួន
(BC-99)
សប្តាហ៍ទី៥នៃការប្រកួតក្របខណ្ឌ Premier League បានត្រឡប់មកវិញហើយកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះក្នុងនោះក្រុមខ្លាំងៗដែលមានដូចជា Liverpool, Spurs, Chelsea សុទ្ធតែយកឈ្នះគូប្រកួតរបស់ខ្លួន។ ការប្រកួតដាច់ដោយឡែករបស់ក្រុមបិសាចក្រហម Manchester United ក៏អាចរកបាន៣ពិន្ទុពីភ្ញៀវ Leicester City ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជ័យជម្នះតាមរយៈការស៊ុតបាល់ពិន័យតែមួយគ្រាប់គត់តាំងពីនាទីទី៨ដោយខ្សែប្រយុទ្ធ Marcus Rashford មិនបានធ្វើអោយលោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូរទៅរបស់ក្លិប Manchester United ត្រេកអរនោះឡើយ។ ផ្ទុយមកវិញបុរសសញ្ជាតិណ័រវេស៍រូបនេះថែមទាំងមិនសប្បាយចិត្តនិងធ្វើការព្រមានដល់កីឡាករក្នុងក្រុមដែលលេងមិនបានល្អថែមទៀតផង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមរយៈសារព័ត៌មានបរទេសបានលើកឡើងថាលោក Ole បានដើរចូលទៅកាន់បន្ទប់កីឡាករសម្រាកក្រោយចប់ការប្រកួតទាំងទឹកមុខខឹងសម្បារ។ ក្រោយចប់តង់ទី១អតីតកីឡាកររបស់បិសាចក្រហមរូបនេះបានប្តូរក្បួនក្នុងការវាយលុករកគ្រាប់បាល់បន្ថែម ក៏ប៉ុន្តែ Mata និង Matic ធ្វើអោយភ្លាត់ស្នៀតក្នុងនាមជាអ្នកគាំទ្រខ្សែប្រយុទ្ធជួរមុខ ស្របពេលដែល Young និង Rashford ក៏ដូចជាជាប់គាំងមិនមានភាពរស់រវើក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បន្ថែមពីលើនេះទៀត United ត្រូវក្លាយជាជនរងគ្រោះព្រោះតែខិតខំទប់ការវាយសម្រុករបស់ក្រុមភ្ញៀវ Leicester City ដែលត្រូវការរកគ្រាប់មកវិញជាចាំបាច់ទៅវិញ។ បើទោះពួកគេទទួលបាន៣ពិន្ទុពីការប្រកួតនេះក៏ពិតមែនក៏លោក Ole Gunnar Solskjaer បានព្រមានទៅលើកីឡាកររបស់គាត់ថា “ពួកអ្នកត្រូវតែផ្ចិតផ្ចង់អារម្មណ៍អោយបានគ្រប់ការប្រកួត ពួកអ្នកដូចជាលេងសើចពេកហើយ នេះមិនមែនជាកន្លែងហ្វឹកហាត់ទេ!“។