![](https://www.msrsport.com/wp-content/uploads/2019/05/Zlatan01-e1558194212694.jpg)
Zlatan រងបម្រាម2 ប្រកួតពីបទប្រព្រឹត្ដអំពើហិង្សា
(BC-99)
អតីតខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Ibrahimovic វ័យ 37 ឆ្នាំបានបង្ករហិង្សាលើអ្នកចាំទី Sean Johnson របស់ក្រុម New York City ដោយបានចាប់កកីឡាកររូបនេះបោកផ្ទប់ទៅលើដី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ហេតុការណ៍នេះបានកើតឡើងនៅនាទីទី 86 ក្នុងខណៈពេលដែល New York City កំពុងតែនាំមុខលើក្រុម LA Galaxy 2-0 តាំងពីតង់ទី1 ។
ក្រោយការប្រកួតបានបញ្ចប់ ក្របខ័ណ្ឌបាលទាត់របស់អាមេរិច Major League Soccer ក៏បានចេញសេចក្តីប្រកាសថាខ្លួនកំពុងដាក់ពិន័យ Ibrahimovic ពីបទ “ប្រព្រឹត្ដអំពើហិង្សា” ដោយមិនអោយរូបគេចូលលេងចំនួន២ប្រកួត។
វាមិនមែនជាលើកទី 1 ទេក្នុងខែនេះដែលអតីតកីឡាកររបស់ក្លឹប Man Utd ជំនាញគុនការ៉ាតេដូ Ibrahimovic បានប្រឈមមុខនឹងការពិន័យដោយ ព្រោះនាអំឡុងពេលក្រុម LA Galaxy បរាជ័យ ដោយក្រុម Columbus Crew កាលថ្ងៃទី 9 ខែឧសភាកន្លងទៅ រូបគេក៏បានធ្វើអោយកីឡាករគូប្រជែងរងរបួសផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាម៉ិញ Zlatan Ibrahimovic ក៏ត្រូវបានគេចោទប្រកាន់ពីបទធ្វើអោយខ្សែការពារ Nedum Onuoha របស់ក្លិប Real Salt Lake ទទួលរងរបួសផងដែរ រីឯកីឡាករដ៏ទៃទៀតនៅឯ MLS ក៏បាននាំគ្នានិយាយដែរថាពួកគេមានការភ័យខ្លាចចំពោះ Ibrahimovic ពេលដែលក្រុមរបស់ផងគេប៉ះប្រកួតជាមួយ LA Galaxy ម្តងៗ។