Manchester United កំពុងដាក់អារម្មណ៏ជាមួយអ្នកចាំទីរបស់ក្លឹបអ្នកមានបុណ្យ
អនាគត់របស់អ្នកចាំទី David de Gea កំពុងមានភាពមិនច្បាស់លាស់ជាមួយនិងបិសាចក្រហម បើទោះបីជាកុងត្រារបស់អ្នកចាំទីជនជាតិអេស្ប៉ាញរូបនេះមានសុពលភាពដល់ឆ្នាំ ២០២០ក៏ដោយ។
ក្នុងកាលៈទេសៈនេះមានន័យថា ម្ចាស់ជើងឯក Premier League ១៣សម័យ ត្រូវបន្ថែមប្រាក់កំរៃប្រចាំសប្តាហ៍អោយទៅអ្នកចាំទីវ័យ ២៨ឆ្នាំម្នាក់នេះ ដើម្បីទុកអោយរូបគេនៅលេងបាន១រដូវកាលទៀត។
បើសិនជាការចរចាររបស់ភាគីទាំងពីរមិនបានសំរេចនោះ Manchester United និងត្រូវបង្ខំចិត្តព្យាយាមយកអ្នកចាំទីជនជាតិហុល្លង់ Jasper Cillessen ពីក្រុមអ្នកមានបុណ្យ Barcelona អោយបាន។
បច្ចុប្បន្ន Cillessen មិនពេញចិត្តនិងការធ្វើជាស្រមោលរបស់អ្នកចាំទី Marc-Andre ter Stegen នោះទេ ប៉ុន្តែរូបគេក៏កំពុងមានក្លឹបផ្សេងទៀតដូចជា Benfica និង Juventus ចាប់អារម្មណ៏ផងដែរ។