ម៉ាកាវ ត្រូវបាន FiFa ពិន័យជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ បន្ទាប់ពីមិនបញ្ជូលកីឡាករទៅប្រកួតជើងជាទី២
បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ម៉ាកាវ បានប្រកាសថា ពួកគេសម្រេចមិនបញ្ជូនក្រុមទៅប្រកួតជើងទីពីរនៅទឹកដីស្រីលង្ការវិញ បើទោះបីជាពួកគេមានប្រៀបជាមួយនឹងលទ្ធផល ១-០ ក៏ដោយ។ ដោយហេតុផល ពួកគេព្រួយបារម្ភពីសុវត្ថិភាពកីឡាករ និងក្រុមទាំងមូលដោយសារតែស្រីលង្កា ទើបតែរងការវាយប្រហារដោយភេរវកម្មកាលពីពេលថ្មីៗកន្លងមកនេះ។ ហើយជាមួយគ្នានេះ ម៉ាកាវក៏បាន ស្នើឲ្យរៀបចំប្រកួតនៅទឹកដីកណ្តាល ប៉ុន្តែ សហព័ន្ធបាល់ទាត់ស្រីលង្ការ បានអះអាងថា ពួកគេធានាសន្តិសុខពិសេសសម្រាប់ជំនួបនៅកូឡុំបូ ដោយស្រីលង្កាចង់ប្រើប្រាស់ឱកាសនេះ ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងបង្ហាញជំហររួមគ្នាក្នុងសហគមន៍ក្នុងការបង្ហាញសាមគ្គីភាពក្នុងវិស័យកីឡា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទីបំផុតគឺ ការប្រកួតរវាងម្ចាស់ផ្ទះស្រីលង្កា និងម៉ាកាវសម្រាប់ជំនួបជើងទី២ដែលត្រូវលេងតាំងពីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៩ ហើយលុបចោលដោយសារ ម៉ាកាវ មិនបញ្ជូនក្រុមទៅលេងដោយលើកហេតុផលព្រួយបារម្ភពីបញ្ហាសុវត្ថិភាពនោះ ត្រូវ FIFA ប្រកាសឲ្យស្រីលង្កាឈ្នះ៣-០ ដោយស្វ័យប្រវត្តិ។ ដូច្នេះសរុបលទ្ធផលទាំងពីរជើង ស្រីលង្កាឈ្នះម៉ាកាវ ៣-១ ហើយបានសិទ្ធិបន្តទៅកាន់វគ្គជម្រុះជុំទី២តែម្តង។ ដោយឡែកមិនត្រឹមតែអស់សិទ្ធិទៅវគ្គបន្ត សហព័ន្ធកីឡាបាល់ទាត់ម៉ាកាវ ថែមទាំងត្រូវ FIFA ពិន័យជាប្រាក់ ១០០០០ហ្វ្រង់ស្វ៊ីស (១០២៥១ដុល្លារអាមេរិក) បន្ទាប់ពីគណៈកម្មាធិការវិន័យរបស់ FIFA ចោទពួកគេក្នុងបទរំលោភលើមាត្រា៥ នៃបទបញ្ជា FIFA World Cup ឆ្នាំ២០២២ និងមាត្រា៥៦ ជុំវិញការបោះបង់ចោលការប្រកួត៕
ប្រភពៈ កាសែតថ្មីថ្មី