
ការប្រកួតជិតមកដល់ ស្រាប់តែ Nkunku ត្រូវដកខ្លួនពីជម្រើសជាតិ
នៅមិនដល់ ៥ថ្ងៃទៀតទេព្រឹត្តិការណ៍ World Cup Qatar 2022 នឹងចូលមកដល់។ តែគួរឲ្យស្ដាយ ខ្សែប្រយុទ្ធ Christopher Nkunku នឹងខកខានការប្រកួតឲ្យក្រុមជម្រើសជាតិបារាំង ក្រោយមានបញ្ហារបួសភ្លាមៗពេលនៅជំរំហ្វឹកហាត់។
កីឡាករវ័យ២៥ឆ្នាំជា Top Scorer នៅ Bundesliga ដោយរកបាន១២គ្រាប់ពីការប្រកួត១៥លើកសម្រាប់ RB Leipzig។ គេប៉ះគ្នាជាមួយ Eduardo Camavinga អំឡុងការហ្វឹកហាត់។
ជម្រើសជាតិបារាំងហោះទៅកាតារ ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា នេះ ដោយពួកគេស្ថិតក្នុងពូល D ហើយបើកឆាកប៉ះអូស្ត្រាលី។
Nkunku ក្លាយជាកីឡាករបារាំងម្នាក់ទៀតដែលត្រូវអវត្តមាន បន្ទាប់ពី Paul Pogba, N’Golo Kante និង Prisnel Kimpembe៕