Napoli បង្ហាញជំហរទុកមិត្តរួមជាតិ Heung Min-son
ខ្សែការពារកណ្ដាល Kim Min-jae ត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍។ យ៉ាងណា Napoli បង្ហាញជំហរចង់រក្សាទុកកីឡាករកូរ៉េខាងត្បូងរូបនេះ។
លោក Cristiano Guintoli នាយកក្លិប Napoli បានប្រាប់សារព័ត៌មាន Corriere Dello Sport ថា មានតម្លៃលក់ផ្ដាច់សម្រាប់ខ្សែការពារវ័យ២៦ឆ្នាំដែរ តែមានសុពលភាពក្នុងខែកក្កដា ឆ្នាំក្រោយឯណោះ។ តម្លៃលក់ចេញរបស់គេគឺ៥០លានអឺរ៉ូ។
Kim ចូលលេងបាន២០ប្រកួត ក្រោយផ្លាស់ពី Fenerbahce ទៅ Napoli ក្នុងខែកក្កដា ឆ្នាំ២០២២ តម្លៃ១៨លានអឺរ៉ូ។ Manchester United ក៏បានបង្ហាញចំណាប់ចង់ទិញ Kim ក្នុងខែមករា ខាងមុខដែរ៕