វិសាខាឡើងកំពូលតារាងជំនួសព្រះខ័នរាជស្វាយរៀង
វិសាខាបានឡើងទៅកាន់កំពូលតារាង Cambodian Premier League បន្ទាប់ពីឈ្នះបឹងកេត ១ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា នេះ។
ចំណែកព្រះខ័នរាជស្វាយរៀងចាញ់ភ្នំពេញក្រោន ២ទល់នឹង៥។
ដូច្នេះ ចប់ជុំទី១ ដំណាក់កាលទី៤ ព្រះខ័នរាជស្វាយរៀង ចាញ់ទាំង៣ប្រកួត រអិលទៅលេខ២។
វិសាខាឡើងលេខ១វិញ មាន៤៦ពិន្ទុស្មើគ្នា តែមាន head-to-head ប្រសើរជាងព្រះខ័នរាជស្វាយរៀង៕