តុលាការនៃប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតកីឡាករបាល់ទាត់នីហ្សេរីយ៉ា
តុលាការប្រជាជនខេត្ត តាញិញ នៃប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតកីឡាករបាល់ទាត់នីហ្សេរីយ៉ាអាយុ ២៣ ឆ្នាំឈ្មោះ Theophilus Ugwu ពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ចំនួន ៥,៩២ គីឡូក្រាម។ កីឡាកររូបនេះនត្រូវបានប៉ូលីសចាប់ខ្លួននៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ ដោយដឹកជញ្ជូនខុសច្បាប់នូវសារធាតុញៀន ១២ កញ្ចប់ ដោយក្នុង១ជើងទទួលប្រាក់ចំនួន ១.០០០ ដុល្លារសម្រាប់ដឹកជញ្ជូនគ្រឿងញៀន។ កីឡាករ Ugwu ដែលបានចូលមកប្រកបអាជីពបាល់ទាត់នៅប្រទេសវៀតណាមត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃអង្គារទី ២៥ ខែឧសភាដោយតុលាការប្រជាជនខេត្ត តាញិញ ពីបទដឹកជញ្ជូនគ្រឿងញៀនប្រភេទមេតំហ្វេតាមីន៕