Man Utd កំពុងដណ្តើមជាមួយ Leicester យក Harry Maguire បន្ទាប់ពី Martial ថាចង់ចេញ
Leicester City កំពុងតែប្រជែងលើចំណង់របស់ Manchester United ដែលចង់បានខ្សែការពារអង់គ្លេស កីឡាករ Harry Maguire ខណៈដែលលោក Jose Mourinho មិនបដិសេធចំពោះការចង់ចាកចេញរបស់ Anthony Martial ប្រសិនបើគេមិនសប្បាយចិត្តនឹងបន្តនៅ Old Trafford។
បីសាចក្រហម កំពុងតែចង់បាន Maguire ក្នុងជម្រើសដំបូងនៃការដោះដូរកីឡាកររបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធការពារ ប៉ុន្តែពេលនេះវាមិនមែនជារឿងងាយនោះទេ ព្រោះថា Leicester មិនចង់បាត់បង់កីឡាករសំខាន់ជាបន្តទៀត បន្ទាប់ពីបានលក់ Riyad Mahrez ទៅកាន់ក្លឹប Manchester City កាលពីដើមខែនេះ។
ទីផ្សារដោះដូរកីឡាករសម្រាប់ក្លឹបបាល់ទាត់នៅអង់គ្លេស នឹងត្រូវបិទ នៅថ្ងៃទី ៩ខែសីហាខាងមុខ! ដូច្នេះ Man Utd ពេលនេះ កំពុងតែព្យាយាមបញ្ចុះបញ្ចូល Maguire ខណៈដែល Leicester ក៏ចង់ឲ្យកីឡាករដែលផ្ទេរពីក្លឹប Hull City ក្នុងតំលៃ 17.5 លានផោន ចុះកុងត្រាថ្មីបន្តទៀត ក្នុងតំលៃពលកម្ម 80,000 ផោន ក្នុងមួយសប្តាហ៍។ ហើយ Man Utd ឯណ្ណោះ ក៏កំពុងត្រៀម ៥០លានផោន ដើម្បីនាំ Maguire ទៅ Old Trafford ផងដែរ។
Harry Maguire កំពុងស្ថិតក្នុងពេលវិស្សមកាល ហើយប្រហែលជាអាចមកហ្វឹកហាត់ នៅដើមខែសីហា។ Maguire ហាក់ដូចជាឡើងកូដ បន្ទាប់ពីបានបង្ហាញទម្រង់លេងនៅ World Cup 2018 ហើយជួយនាំអង់គ្លេស ទទួលចំណាត់ថ្នាក់លេខ ៤ ជាលើកដំបូង ក្នុងរយៈពេល ២៨ឆ្នាំ។ ពេលនេះ គឺជាពេលដែលកីឡាករវ័យ ២៥ឆ្នាំ ត្រូវសម្រេចចិត្តថា តើគួរបន្តនៅក្រុមចចក Leicester ឬ ក៏ទៅបីសាចក្រហម Manchester United?
សូមជម្រាបជូនថា លោក Jose Mourinho អ្នកចាត់ការទូទៅក្លឹប Man Utd ចង់បាន Maguire ទៅបន្ថែមក្នុងប្រព័ន្ធកណ្តាល និងខាងក្រោយ ក្រោយពេល Martial បានបង្ហើបពីបំណងមិនចង់នៅបន្ត ក្នុងពេល Man Utd កំពុងទៅប្រកួត International Champions Cup នៅសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា Martial ពូកែក្នុងតំបន់បម្រើប្រយុទ្ធស្លាបខាងឆ្វេង៕