Neymar វ៉ាដាច់ Pele ជា Top Scorer ប្រេស៊ីល
Neymar បានវ៉ាដាច់ Legend Pele ក្នុងនាមជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេសម្រាប់ប្រេស៊ីល (All Time Top Scorer) ជ័យជម្នះ ៥-១ លើបូលីវី ជម្រុះ World Cup។
មុនការប្រកួតជម្រុះ World Cup ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះបានស្មើ Pele៧៧គ្រាប់ មុនថែមបាន២គ្រាប់ទៀត ឡើងដល់៧៩គ្រាប់។ កុំអីគេអាចធ្វើបានហ៊ែតទ្រីកទៅហើយ តែប៉េណាល់ទីមិនចូល។
ខ្សែប្រយុទ្ធ Al Hilal បាននិយាយថា ” ៖ ខ្ញុំមិនដែលស្រមៃថាឈានដល់កំណត់ត្រានេះទេ។ ខ្ញុំមិនប្រសើរជាង Pele ឬកីឡាករផ្សេងទៀតសម្រាប់ក្រុមជម្រើសជាតិនោះទេ។”
Marta រកបាន១២២គ្រាប់ក្នុង១៨៩ប្រកួតសម្រាប់ក្រុមនារីរបស់ប្រេស៊ីល។
Pele ដែលបានទទួលមរណភាពចុងខែធ្នូ ក្នុងអាយុ៨២ឆ្នាំ រកបាន៧៧គ្រាប់ក្នុងការបង្ហាញខ្លួន ៩២ លើករវាងឆ្នាំ១៩៥៧ និង១៩៧១៕