U23 កម្ពុជា យកបាន៣ពិន្ទុពី U23 ម៉ុងហ្គោលី
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំ បន្តធ្វើបានល្អក្នុងវគ្គជម្រុះពូលJ នៃពានរង្វាន់AFC U23 Asian Cup 2024 ដោយដណ្តើមបាន៣ពិន្ទុពីក្រុមជម្រើសជាតិយុវជនម៉ុងហ្គោលីអាយុក្រោម២៣។
U23 កម្ពុជាបានយកឈ្នះ U23 ម៉ុងហ្គោលី ២ទល់នឹង១ ដែលរកបានដោយ ស រតនា និង សា ទី។
U23 កម្ពុជា ត្រូវបិទវគ្គជម្រុះចែកពូលនៅថ្ងៃទី១២ ខែកញ្ញា ប៉ះម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត។