លោក Unai Emery ក្លាយជាអ្នកចាត់ការនៅក្លិបអេស្ប៉ាញ
ក្លិបនៅក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញគឺក្រុម Villarreal បានតែងតាំលោក Unai Emery ដែលជាអតីតអ្នកចាត់ការក្រុកាំភ្លើងធំ Arsenal ឲ្យធ្វើជាអ្នកចាត់ការក្រុមរបស់ពួកគេជាផ្លូវការ ក្នុងកុងត្រា៣ឆ្នាំ ហើយនេះជាការងារបន្តទៀតរបស់លោក បន្ទាប់ពីក្លិប Arsenal បានបញ្ឈប់កាលពីខែវិច្ឆិកាកន្លងទៅ។
គួររំលឹកថា លោក Unai Emery ក៏ធ្លាប់ដឹកនាំក្រុមនៅអេស្បា៉ញពីមុនមកដែរ ក្នុងនោះធ្លាប់ដឹកនាំ Valencia បាន4ឆ្នាំ (2008-2012 ធ្លាប់ដឹកនាំ Sevilla បាន3ឆ្នាំ (2013-2016) ក្រោយមកអ្វីៗត្រូវបានបញ្ចប់ បន្ទាប់ពីលោកបានសម្រេចចិត្តចេញពីក្លិប Paris មកកាន់ក្លិប Arsenal កាលពីឆ្នាំ២០១៨ ហើយក៏ត្រូវបានក្លិបកាំភ្លើងធំបញ្ឈប់កុងត្រានៅខែវិច្ឆិកាឆ្នាំ២០១៩ ដោយដឹកនាំក្រុមមិនជោគជ័យ៕