លោក Pep ថា Premier League មានភាពលំបាកខ្លាំងក្នុងការប្រកួតប្រជែង
លោក Pep Guardiola បានអោយដឹងថា Premier League គឺជាលីគដែលមានភាពលំបាកខ្លាំងក្នុងការប្រកួតប្រជែង។
ការលើកឡើងរបស់លោក Pep គឺបន្ទាប់ពីក្រុម Man City របស់លោក បានប្រកួតស្មើគ្នា ៣-៣ លើទឹកដីក្រុម Newcastle សម្រាប់សប្តាហ៍ទី៣ នៃលីគកំពូលអង់គ្លេសរដូវកាលថ្មីនេះ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបាននិយាយដូចនេះ “ការប្រកួត Premier Leauge វាពិតជាលំបាកខ្លាំងសម្រាប់គ្រប់គ្នា។ ប៉ះក្រុម Newcastle រដូវកាលនេះ ពួកគេពិតជាក្រុមខ្លាំងមួយ ហើយរយៈពេល៥ឆ្នាំចុងក្រោយដែលយើងឆ្លងកាត់សុទ្ធតែជាការលំបាក តែយើងត្រូវតែបន្តដើរក្នុងការប្រកួតប្រជែងដ៏លំបាកនេះ។
_F11