Man City និង Real Madrid ឈ្នះជើងទីមួយ វគ្គ១៦ក្រុម UCL ដូចគ្នា
Manchester City បានយកឈ្នះ Borussia Monchengladbach ដោយលទ្ធផល០ទល់នឹង២ ក្នុងការប្រកួតជើងទីមួយ វគ្គ១៦ក្រុម UEFA Champions League នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ។
ក្រុមលោក Pep Guardiola ដែលជាបេក្ខជនលេចធ្លោនៅ Champions League រដូវកាលនេះលេងបានល្អយ៉ាងខ្លាំងក្នុងការប្រកួតនៅក្រុង Budapest ប្រទេសហុងគ្រី។
Bernardo Silva តែតបញ្ចូលទីពីការបញ្ជូនយ៉ាងល្អដោយ Joao Cancelo។ អ្នកទាំង២ក៏រួមគ្នាបង្កើតឱកាសដល់ Gabriel Jesus បន្ថែមគ្រាប់ទី២។
Gladbach ដែលទៅកាន់វគ្គ១៦ក្រុមនេះជាលើកដំបូងក្នុងរយៈពេល៤៣ឆ្នាំនៅសល់ឱកាសវាយបកជើងទី២ដែលធ្វើឡើងនៅក្រុង Manchester ថ្ងៃទី១៦ ខែមីនា។
មួយគូទៀត គឺ Real Madrid បានឈ្នះម្ចាស់ផ្ទះ Atlanta ០ទល់នឹង១ ដែលរកបានដោយ Ferland Mendy នាទី៨៦។
ក្នុងការប្រកួតនេះដែរក្រុមម្ចាស់ផ្ទះអ៊ីតាលីបាត់បង់កីឡាករម្នាក់ បន្ទាប់ពី Remo Freuler ត្រូវបានបណ្ដេញចេញតាំងពីនាទី១៧។ ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា។
ដោយឡែក Real Madrid មិនមានកីឡាករសំខាន់ៗមួយចំនួន Sergio Ramos, Karim Benzema, Eden Hazard និង Dani Carvajal ដែលមានបញ្ហារបួស៕