គ្រូបង្វឹក Andrea Pirlo ថាខ្លួនមិនបារម្ភពីអនាគតនៅ Juventus ឡើយក្រោយឈ្នះពានរង្វាន់ Coppa Italia (មានវីដេអូ)
កាលពីយប់មិញ Juventus បានយកឈ្នះ Atalanta ដោយលទ្ធផល២ទល់នឹង១ ដោយក្លាយជាម្ចាស់ពានរង្វាន់ Coppa Italia នារដូវកាលនេះហើយក៏ជាជាលើកទី១៤ប្រចាំប្រវត្តិសាស្រ្តក្លឹបផងដែរ។
២គ្រាប់របស់ក្រុមរហស្សនាមសេះបង្កង់រកបានដោយ Dejan Kulusevski និង Federico Chiesa ខណៈ១គ្រាប់របស់ Atalanta រកបានដោយ Ruslan Malinovskiy។
ក្រោយចប់ការប្រកួត គ្រូបង្វឹក Andrea Pirlo ត្រូវបានគេចោទសួរអំពីអនាគតរបស់ខ្លួននាពេលអនាគតផងដែរ ដោយអតីតខ្សែបម្រើអ៊ីតាលីរូបនេះបានឆ្លើយតបវិញថា លោកមិនបារម្ភអំពីការងាររបស់ខ្លួននៅពេលនេះឡើយ។ លោកពិតជាចង់ដឹកនាំក្រុមនេះជាបន្ដទៀតនៅរដូវកាលក្រោយ ប៉ុន្តែលោកមិនទាន់ច្បាស់អំពីការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៅឡើយទេ ព្រោះកៅអីលេងនៅ UEFA Champions League នារដូវកាលក្រោយគឺពិតជាសំខាន់ជាងការឈ្នះពានរង្វាន់នេះទៅទៀត។
គួរឱ្យដឹងថា Juventus អាចប្រឈមនឹងការបាត់បង់កៅអីលេងនៅក្របខ័ណ្ឌ UEFA Champions League នារដូវកាលក្រោយ បន្ទាប់ពីកំពុងឋិតនៅលេខ៥នារដូវកាលនេះដោយកំពុងធ្វើការប្រកួតប្រជែងជាមួយ AC Milan និង Napoli ជាដើម។
ទស្សនាវីដេអូហាយឡាយ៖