អបអរសាទរ! អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ឈ្នះពានលីគកំពូលនៅថ្ងៃចុងក្រោយជាមួយ Neftçi PFK
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានឈ្នះពានលីគកំពូលនៅថ្ងៃបិទរដូវកាលជាមួយ Neftçi PFK នៅក្របខ័ណ្ឌកំពូលរបស់ប្រទេស Azerbaijan។
ការឈ្នះពានរង្វាន់នេះគឺដោយសារតែការយកឈ្នះក្រុមខ្លាំង Qarabak FK ១ទល់នឹង០នៅថ្ងៃប្រកួតចុងក្រោយក្នុងការប្រកួតបញ្ចប់រដូវកាលនេះផងដែរ។
Neftçi PFK ជាក្លឹបទី១០ហើយនៅក្នុងអាជីពរបស់បុរសជនជាតិជប៉ុន ក្រោយពីបានចែកផ្លូវគ្នាជាមួយក្លឹប Portimonense យ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីចុះកុងត្រាជាមួយគ្នាបានតែត្រឹមតែ៥ថ្ងៃតែប៉ុណ្ណោះ ពោលគឺដោយសារតែក្លិបនៅព័រទុយហ្គាល់មួយនេះមិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួតបាន។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បានបន្តត្រេចររកក្លឹបលេងនៅតំបន់អឺរ៉ុប និងឡាទីន ដោយមូលហេតុរបស់ខ្លួនគឺត្រូវការស្វែងរកក្លឹបថ្មីលេងភ្លាមៗឱ្យខានតែបានព្រោះមានគោលបំណងសំខាន់បំផុតដើម្បីចង់មានឈ្មោះលេងឱ្យក្រុមសាម៉ូរ៉ៃជប៉ុនសារជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។
ទស្សនាវីដេអូហាយឡាយ៖