មកដឹងមូលហេតុ Son អត់បានជួយកូរ៉េខាងត្បូងជម្រុះ World Cup តទល់លីបង់
ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងជួបប្រកួតតទល់លីបង់នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះសម្រាប់វគ្គជម្រុះ FIFA World Cup 2022។
តែក្នុងការប្រកួតនេះ កូរ៉េខាងត្បូងមិនមានតារាឆ្នើម Heung min-son ទេ ដោយសារតែគេមានបញ្ហាមិនស្រួលត្រង់កំភួនជើង បន្ទាប់ពីការហ្វឹកហាត់កាលថ្ងៃចន្ទ ហើយដល់មុនការប្រកួត គេក៏សម្រេចចិត្តដកខ្លួនតែម្ដង។
អវត្តមានរបស់ខ្សែប្រយុទ្ធមកពី Tottenham Hotspur បានក្លាយជាកង្វល់មួយសម្រាប់ក្រុមកូរ៉េខាងត្បូង។
Son បានទៅចូលរួមជាមួយកូរ៉េខាងត្បូងនៅថ្ងៃទី៣១ ខែសីហា ហើយគេមិនសូវបានសម្រាកពេញលេញប៉ុន្មានទេកន្លងមក ដោយទើបតែចប់ការប្រកួតនៅ Premier League ផងនោះ។ គេបានចូលលេងក្នុងជំនួបស្មើអ៊ីរ៉ាក់ ០ទល់នឹង០។
សម្រាប់លទ្ធផលប្រកួតថ្ងៃនេះ កូរ៉េខាងត្បូងឈ្នះលីបង់ ១ទល់នឹង០៕