
គ្រាន់តែលឺ Man UTD ចង់បាន ស្រាប់តែ Barca បើកកិច្ចប្រជុំជួប Ronald Araújo
ខ្សែការពារ Ronald Araújo កំពុងតែគិតអំពីអនាគតរបស់គេជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona បន្ទាប់ពីកិច្ចសន្យារបស់គេកៀកនឹងអស់សុពុលភាព។
យ៉ាងណាមិញរឿងនេះមិនអាចអូសបន្លាយយូរទៀតបានទេដោយសប្តាហ៍នេះ Araújo នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីកិច្ចសន្យាថ្មីដើម្បីឱ្យគេអាចបន្តលេងជាច្រើនឆ្នាំក្នុងក្លិបមួយនេះព្រោះគេមានមោទនភាពណាស់ដែលបានក្លាយជាកីឡាកររបស់ Barcelona។
សូមបញ្ចាក់ដែរថា Araújo ចាប់ផ្ដើមលេងបានល្អក្រោមការដឹកនាំរបស់លោក Xavi ហើយត្រូវបានតម្លើងមកពីឈុត Barcelona B ពីឆ្នាំ ២០១៩៕
អត្ថបទ-The Nightmare
ប្រភព – Fabrizio Romano