
Ramos ត្រូវអ្នកគាំទ្រ PSG ឌឺដង
ខ្សែការពារ Sergio Ramos ត្រូវបានអ្នកគាំទ្រ Paris Saint Germain ស្រែកឌឺដងពេលបង្ហាញវត្តមានសាជាថ្មី ក្រោយអាក់ខានការប្រកួតយ៉ាងយូរដើម្បីព្យាបាលរបួស។
កីឡាករអេស្ប៉ាញបានចូលលេងក្នុងវគ្គទី២ នាទី៧២ ជំនួស Marquinhos នៃការប្រកួតដែលឈ្នះ Lorient ៥ទល់នឹង១។ យ៉ាងណា គេបានក្លាយជាចំណាប់ខ្មាំងនៃការស្រែកឌឺដងពីអ្នកគាំទ្រ PSG ទៅវិញ ជាពិសេសបានបាល់។ នេះអាចជាសារមួយបញ្ជាក់ពីការខកចិត្តចំពោះអតីតកីឡាករ Real Madrid។
តាមពិតទៅ Ramos មិនមែនជាគោលដៅតែម្នាក់គត់ទេ ពោលគឺ Neymar និង Messi ក៏ធ្លាប់រងសកម្មភាពបែបនេះដែរក្នុងការប្រកួតមុនៗ បន្ទាប់ពី PSG ធ្លាក់ចេញពី UEFA Champions League។
Sergio Ramos បានចូលរួមជាមួយ Paris Saint Germain ដោយឥតតម្លៃខ្លួន ក្រោយអស់កុងត្រានៅ Real Madrid។ គេទទួលបានប្រាក់ឈ្នួលមួយឆ្នាំ១៥លានអឺរ៉ូនៅកីឡដ្ឋាន Parc de Prince តែមកទល់ពេលនេះទើបលេងបាន៦ប្រកួត៕