
Spurs តែងតាំងជំនួយការ Conte ជាអ្នកចាត់ការស្ដីទី
លោក Cristian Stellini ត្រូវបាន Tottenham តែងតាំងជាអ្នកចាត់ការស្ដីទីរហូតដល់ដាច់រដូវកាល ក្រោយការចាកចេញរបស់លោក Antonio Conte។
ក្រុមរហស្សនាមមាន់ខ្នាយមាសស្ថិតនៅលេខ៤ Premier League មែន តែបើនិយាយពីការប្រកួតពានផ្សេងៗទៀត ពួកគេអស់ឱកាសហើយ។ ការចាកចេញរបស់លោក Conte មានន័យថា Spurs កំពុងស្វែងរកអ្នកចាត់ការថ្មីទី៤ ចាប់តាំងពីចែកផ្លូវពីលោក Mauricio Pochettino កាលឆ្នាំ២០១៩។
Spurs បានជ្រុះចេញពី UEFA Champions League ដោយចាញ់ AC Milan ហើយធ្លាក់ចេញពី FA Cup ក្រោយចាញ់ Sheffield United។
លោក Conte បានចូលកាន់តំណែងជាអ្នកចាត់ការ Spurs កាលខែវិច្ឆិកា ឆ្នាំ២០២១ ជំនួសតំណែងលោក Nuno Espirito Santo៕