គួរឱ្យគោរព! វិសាខា បរិច្ចាគប្រាក់រង្វាន់ពានសម្តេចទាំងអស់ជួយ ខេត្តបន្ទាយមានជ័យ ដែលជួបគ្រោះទឹកជំនន់
បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ ដោយលទ្ធផល ២ ទល់ ០ ក្លាយជាម្ចាស់ពាន ក្លិបបាល់ទាត់ វិសាខា នឹងបរិច្ចាគប្រាក់រង្វាន់ ១០០លានរៀល នៃជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដើម្បីជួយដល់បងប្អូនជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ ដែលនេះសរបញ្ជាក់អោយឃើញថា ជាទង្វើរដ៏ល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាក្លិបផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ក្លិប វិសាខា ដែលឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះ ខណៈទើបបង្កើតក្លិបនៅឆ្នាំ ២០១៦ និងឡើងមកកាន់លីគកំពូលកម្ពុជានាឆ្នាំ ២០១៨ ហើយរដូវកាលមុន បានធ្លាក់ត្រឹមវគ្គ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ ទល់ ១ សរុបទាំង២ជើង ៕