
ខ្សែប្រយុទ្ធ Wayne Rooney រកបាន Hat-trick ឱ្យ DC United ឈ្នះ Real Salt Lake ៥-0 នៅក្របខ័ណ្ឌ MLS (មានវីដេអូ)
DC United បានបំបាក់ Real Salt Lake ដោយលទ្ធផល៥ទល់នឹង០នៅក្នុងការប្រកួតនៅក្របខ័ណ្ឌ Major League Soccer នៅសប្តាហ៍ទី៣។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Wayne Rooney ស៊ុតបាល់ពិន័យ១១ម៉ែត្របើកនៅនាទីទី៣៤ រួចក៏បន្ថែមបាន២គ្រាប់ទៀតនៅនាទីទី៤១ និងនាទីទី៦៥។ ខណៈ២គ្រាប់ទៀតរកបានដោយ Lucas Rodriguez នៅនាទីទី៧៦ និង Ulises Segura នៅនាទីទី៨០។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ DC United ឈរនៅលេខ២ក្នុងតារាងក្របខ័ណ្ឌ MLS ដោយមាន៧ពិន្ទុនៅក្នុងដៃ ខណៈ Real Salt Lake ឋិតនៅលេខ១១។
ទស្សនាវីដេអូហាយឡាយ៖