
Lampard សរសើរ de Beek ក្រោយរួមចំណែកឈ្នះ Leeds
ខ្សែបម្រើ Donny van de Beek លេងបាន៩០នាទីពេញក្នុងការប្រកួត Premier League ដែល Everton ឈ្នះ Leeds United ៣ទល់នឹង០។
នេះជាការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងលើកទី១សម្រាប់កីឡាករជម្រើសជាតិហូឡង់។ ក្នុងការលេងតំណែងបម្រើកណ្ដាល គេបានរួមចំណែកជួយ Everton ទទួលបានជ័យជម្នះដើម្បីបញ្ចប់ការមិនឈ្នះសោះក្នុងចំណោម៦ប្រកួតចុងក្រោយ។
ក្នុងរយៈពេល៩០នាទី de Beek បញ្ជូនច្បាស់៨៩ភាគរយ, កែប្រែស្ថានការបាន១០ដង, ប្រជែងឈ្នះ៧ដង, ប្រជែងលើលំហរឈ្នះបាន៣ដង, ប្លុក១ដង និងមានឱកាស១ដង។
លោក Frank Lampard អ្នកចាត់ការ Everton ថ្លែងថា Van de Beek លេងបានល្អ មានភាពឆ្លាតវៃ និងឆ្លើយតបបានលឿន អ៊ីចឹងហើយបានជាលោកឲ្យថ្នាក់ដឹកនាំចរចាយក៕