Privat នៅតែមិនទាន់អាចលេងឱ្យជម្រើសជាតិកម្ពុជា
ខ្សែប្រយុទ្ធ Privat Mbarga នៅតែមិនអាចលេងឱ្យជម្រើសជាតិកម្ពុជាបានទេ បន្ទាប់ពី FIFA សម្រេចថាគ្មានសិទ្ធិ បើទោះបីជាមានលិខិតឆ្លងដែនកម្ពុជាក៏ដោយ។
Privat កើតនៅប្រទេសកាមេរូន និងបានចំណាយពេលភាគច្រើននៃអាជីពលេងនៅប្រទេសកម្ពុជា ដែលធ្វើឱ្យគាត់មានសិទ្ធិទទួលបានសញ្ជាតិខ្មែរ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានទាក់ទង FIFA ដោយផ្ទាល់ ក៏ដូចជាធ្វើការជាមួយមេធាវីកីឡាផងដែរ។ ប៉ុន្តែ FIFA មិនបានយល់ព្រមឱ្យគាត់លេងឱ្យកម្ពុជាទេ ដោយលើកឡើងពីកង្វះឯកសារផ្លូវច្បាប់៕